Unicity បានបង្កើតឡើងជាង១៨ឆ្នាំកន្លងមកហើយដោយមានការរួមការបញ្ចូលគ្នារវាងក្រុមហ៊ុនចំនួនពីរ៖
ក្រុមហ៊ុន Rexall Showcase International និងក្រុមហ៊ុន Enrich
International។
ក្រុមហ៊ុន Rexall Showcase International គឺជាផ្នែកទីផ្សារផ្ទាល់របស់ Rexall ដែលជាក្រុមហ៊ុនដ៏ល្បីល្បាញទទួលបាននូវការទុកចិត្តខ្ពស់មួយដែលបង្កើតឡើងនៅដើមទសវត្សឆ្នាំ
១៩០០។ នៅចុងទសវត្សឆ្នាំ ១៩៨០ Rexall Showcase បានក្លាយជាផ្នែកទីផ្សារផ្ទាល់
ដែលក្រោយមកត្រូវបានក្រុមហ៊ុន Royal Numico ទិញយកក្នុងឆ្នាំ
២០០០។
Enrich International គឺក្រុមហ៊ុនទីផ្សារច្រើនកំរិតដែលបង្កើតឡើងក្នុងឆ្នាំ
១៩៧២ និងជាក្រុមហ៊ុនទីមួយគ្របដណ្ដប់ និងលក់អាហារបំប៉នផ្សំពី
រុក្ខជាតិជាលក្ខណៈពាណិជ្ជកម្មនៅលើទីផ្សារយ៉ាងជោគជ័យ ។ ក្រុមហ៊ុន Enrich
International ត្រូវបានលក់ទៅឲ្យក្រុមហ៊ុន Royal Numico នៅក្នុងឆ្នាំ ១៩៩៩ និងត្រូវបានរំលាយបញ្ចូលគ្នាជាមួយនឹង Rexall
Showcase នៅក្នុងឆ្នាំ ២០០១ ដើម្បីក្លាយជាបណ្ដាញ Unicity ។
បណ្ដាញ Unicity ត្រូវបានទិញយកដោយថ្នាក់គ្រប់គ្រងផ្ទៃក្នុងនៅក្នុងឆ្នាំ
២០០៣ ហើយបានប្ដូរឈ្មោះជា ក្រុមហ៊ុន Unicity International, Inc.។ បច្ចុប្បន្ន Unicity គឺជាក្រុមហ៊ុនទីផ្សារជាលក្ខណៈបណ្ដាញដែលមានវត្តមានយ៉ាងរឹងមាំនៅក្នុងប្រទេសជាង
៣០ នៅជុំវិញពិភពលោក។
0 comments: