Unicity Company



Unicity បានបង្កើតឡើងជាង១៨ឆ្នាំកន្លងមកហើយដោយមានការរួមការបញ្ចូលគ្នារវាងក្រុមហ៊ុនចំនួនពីរ៖ ក្រុមហ៊ុន Rexall Showcase International និងក្រុមហ៊ុន Enrich International

ក្រុមហ៊ុន Rexall Showcase International គឺជាផ្នែកទីផ្សារផ្ទាល់របស់ Rexall ដែលជាក្រុមហ៊ុនដ៏ល្បីល្បាញទទួលបាននូវការទុកចិត្តខ្ពស់មួយដែលបង្កើតឡើងនៅដើមទសវត្សឆ្នាំ ១៩០០។ នៅចុងទសវត្សឆ្នាំ ១៩៨០ Rexall Showcase បានក្លាយជាផ្នែកទីផ្សារផ្ទាល់ ដែលក្រោយមកត្រូវបានក្រុមហ៊ុន Royal Numico ទិញយកក្នុងឆ្នាំ ២០០០។

Enrich International គឺក្រុមហ៊ុនទីផ្សារច្រើនកំរិតដែលបង្កើតឡើងក្នុងឆ្នាំ ១៩៧២ និងជាក្រុមហ៊ុនទីមួយគ្របដណ្ដប់ និងលក់អាហារបំប៉នផ្សំពី រុក្ខជាតិជាលក្ខណៈពាណិជ្ជកម្មនៅលើទីផ្សារយ៉ាងជោគជ័យ ។ ក្រុមហ៊ុន Enrich International ត្រូវបានលក់ទៅឲ្យក្រុមហ៊ុន Royal Numico នៅក្នុងឆ្នាំ ១៩៩៩ និងត្រូវបានរំលាយបញ្ចូលគ្នាជាមួយនឹង Rexall Showcase នៅក្នុងឆ្នាំ ២០០១ ដើម្បីក្លាយជាបណ្ដាញ Unicity 


បណ្ដាញ Unicity ត្រូវបានទិញយកដោយថ្នាក់គ្រប់គ្រងផ្ទៃក្នុងនៅក្នុងឆ្នាំ ២០០៣ ហើយបានប្ដូរឈ្មោះជា ក្រុមហ៊ុន Unicity International, Inc.។ បច្ចុប្បន្ន Unicity គឺជាក្រុមហ៊ុនទីផ្សារជាលក្ខណៈបណ្ដាញដែលមានវត្តមានយ៉ាងរឹងមាំនៅក្នុងប្រទេសជាង ៣០ នៅជុំវិញពិភពលោក។

0 comments: